វិធីសាស្ត្រធ្វើឲ្យសក់មានបីស្រទាប់


 វិធីសាស្ត្រធ្វើឲ្យសក់មានបីស្រទាប់

ការលេង ម៉ូដសក់ធ្វើឲ្យរូបអ្នកមានភាពទាក់ទាញ និងពេញនិយមពីមនុស្សជុំវិញខ្លួនកាន់តែខ្លាំង ។ ស្រទាប់សក់អាចត្រូវបានគេកាត់នៅប្រវែងណាមួយខ្លីឬក៏វែងតាមការ ចង់បាន ។

មុនពេលកាត់ជាស្រទាប់ម៉ូដសក់ វាទាមទារឲ្យយើងកំណត់ខ្លួនឯងថាតើស្រទាប់ផ្នត់សក់នោះត្រូវនៅ កំរិតត្រឹមណាឲ្យបានច្បាស់លាស់ជាមុនដោយសារតែស្រទាប់នោះមិនមែនជា សក់សម្រាប់យើងទុកក្រងទៀតនោះទេ ។

វិធីសាស្ត្រអនុវត្ត ៖
១. កក់សក់អ្នករួចជូតវាឲ្យស្ងួតជាមួយនិងកន្សែងពោះគោ ។ ធ្វើដូចនេះធ្វើឲ្យសក់រក្សាបាននូវជាតិសំណើម ប៉ុន្តែវាមិនសើមខ្លាំង ។

២. សិតសក់អ្នករហូតទាល់តែសក់ជំពាក់គ្នាទាំងឡាយនោះស្រាយចេញពីគ្នាបានស្អាតល្អ ។

៣. វែកសក់របស់អ្នកជាពីរទៅនឹងត្រចៀកទាំងសងខាង ហើយផ្តុំសក់នោះឡើងដោយគាបវានឹងឃ្នាប ។

៤. វែកសក់នៅចំកណ្តាលផ្នែកខាងមុខវាត់ទៅដាក់នៅខាងក្រោយរួចគាបវាដោយឃ្នាបដូចគ្នា ។

៥. កាត់សរសៃសក់ណាដែលបះៗចេញនៅសក់គាបទាំងសងខាង និងនៅត្រង់សក់គាបនៅចំនុចកណ្តាល ។

៦. កាត់វាឲ្យស្មើដៃកាត់ទទឹងដេញចុះទៅក្រោម ។ អនុវត្តវារហូតទាល់តែសក់ដែលកាត់នោះពិតជារាបស្មើគ្នា ។

៧. យកជំហ៊ានទី៥ និងទី៦មកអនុវត្តឡើងវិញនៅស្រទាប់កណ្តាល ហើយធ្វើការកាត់វាឲ្យខ្លីជាងសក់ស្រទាប់ខាងក្រោម១ភាគ៤អ៊ីញ ។

សក់ថ្មីរបស់អ្នកនឹងលេចឡើងជារូបរាងប្រសិនបើអ្នកអនុវត្តបាន ត្រឹមត្រូវ ។ សក់របស់អ្នកនឹងប្រែជាស្រស់ស្អាតទាន់សម័យជាទីចាប់អារម្មណ៍ និងជាទីពេញនិយម ៕