បញ្ឈប់​ទំលាប់​រិះ​គន់​អ្នក​ដទៃ​


 បញ្ឈប់ទំលាប់រិះគន់អ្នកដទៃ

ជាធម្មតា មនុស្សមួយចំនួនច្រើនតែមើលឃើញកំហុស និងចំនុចអាក្រក់របស់អ្នកដទៃខណៈដែលមិនចាប់អារម្មណ៍ចំពោះកំហុស របស់ខ្លួនឯង ។ មនុស្សប្រភេទនេះច្រើនជាមនុស្សពូកែខាងរិះគន់ និងចូលចិត្តស្រាលអ្នកដទៃ ។

ក៏ប៉ុន្តែ ធាតុពិត មនុស្សប្រភេទនេះមិនដឹងថាបានសាងនូវកំហុសប៉ុន្មានមកហើយនោះទេ ។ បើនិយាយជារួម មនុស្សប្រភេទនេះគិតថា អ្វីដែលពួកគេប្រព្រឹត្តសុទ្ធតែជាទង្វើត្រឹមត្រូវជានិច្ច ។ ដោយសារតែពូកែខាងរិះគន់អ្នកដទៃ មនុស្សប្រភេទនេះត្រូវបានអ្នកផងទាំងពួងស្អប់ខ្ពើម និងមិនចង់ឃើញមុខ ។

ហេតុនេះ ប្រសិនបើមានទំលាប់រិះគន់អ្នកដទៃ លោកអ្នកគួរតែព្យាយាមហាត់ពត់ចិត្តខ្លួនឯងដើម្បីបញ្ឈប់ទំលាប់ អាក្រក់នេះ ។ ខាងក្រោមនេះគឺជាវិធីដើម្បីបញ្ឈប់ទំលាប់រិះគន់អ្នកដទៃ ។

១. ជំនួសឱ្យការរិះគន់អ្នកដទៃ លោកអ្នកគួរតែព្យាយាមស្វែងយល់ពីពួកគេ ។ លោកអ្នកព្យាយាមស្វែងយល់ពីគំនិតរបស់អ្នកដទៃ និងត្រូវស្វែងយល់ពីហេតុផល និងអ្វីដែលពួកគេធ្វើ ។ នៅពេលដែលយល់ដឹងហេតុផល លោកអ្នកនឹងអាចបញ្ឈប់ការរិះគន់ពួកគេជាក់ជាមិនខាន ។

២. គិតរាល់កំហុសផ្សេងៗដែលលោកអ្នកបានសាងនៅក្នុងឆាកជីវិតរបស់ ខ្លួន ។ លោកអ្នកក៏ប្រហែលជាធ្លាប់មានកំហុសដូចដែលពួកគេកំពុងប្រព្រឹត្ត ប៉ុន្តែតើលោកអ្នកធ្លាប់បានរិះគន់ខ្លួនឯងដែរឬទេ ? បន្ត​ការ​អាន

Advertisements

សញ្ញា​បុរស​មាន​​សង្សារ​​រួច​ហើយ​


 សញ្ញាបុរសមានសង្សាររួចហើយ

គេ ថាបុរសៗគឺជាកំពូលព្រាននារីញ៉ែរស្រីមិនរើសមុខ និងពូកែខាងប្រើប្រាស់ពាក្យសំដីផ្អែមល្អែមបោកប្រាស់ចិត្តសុភាព នារី ។ តើនេះគឺជាការពិតមែនដែរឬទេ ? ចំលើយគឺមិនពិតទាំងស្រុងនោះទេពីព្រោះថានៅលើលោកយើងនេះនៅ មានបុរសដែលប្តូរស្លាប់រស់ព្រោះស្នេហ៍ក៏មិនតិចប៉ុន្មាននោះដែរ ។

ហេតុនេះ សុភាពនារីទាំងឡាយគួរតែរៀនរកចំនុច និងសញ្ញាសំខាន់ៗណាមួយដើម្បីសំគាល់ឱ្យដឹងថាបុរសម្នាក់ដែល កំពុងតែតាមចែចង់អ្នកគឺជាបុរសដែលមានម្ចាស់បេះដូង ឬនៅទំនេរ ។ ខាងក្រោមនេះគឺជាសញ្ញាដែលអាចបញ្ជាក់ដឹងថាបុរសមានសង្សារហើយ ឬក៏នៅ ។

សញ្ញាទី១ ៖ សង្កេតពីពាក្យសំដីរបស់បុរសម្នាក់នោះនៅពេលរូបគេសន្ទនាជាមួយ សុភាពនារីណាម្នាក់ថាតើគាត់មានបញ្ចេញនូវពាក្យសំដីញ៉ែរបែប ស្ទាត់ជំនាញដែរ ឬអត់ ។ អ្នកត្រូវជៀសវាងឱ្យបាននូវការសង្កេតងប់ងល់ពេកដែលអាចបណ្តាលឱ្យ បុរសម្នាក់នោះដឹងខ្លួន ។

សញ្ញាទី២ ៖ តើបុរសម្នាក់នោះតែងតែបញ្ចេញកាយវិការញ៉ែរសុភាពនារីដែរឬទេ ? ទោះបីជានេះមិនមែនជាសញ្ញាដ៏ពិតប្រាកដដែលអាចបញ្ជាក់ថាតើបុរស ម្នាក់នោះមានសង្សារឬអត់ក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ក៏អាចបញ្ជាក់បានថាបុរសម្នាក់នោះគឺជាព្រាន នារី ។ បន្ត​ការ​អាន

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចេះ​តែ​ខ្វល់​ខ្វាយ​ពី​អារម្មណ៍​​អ្នក​ដទៃ​ ?


 ហេតុអ្វីបានជាខ្ញុំចេះតែខ្វល់ខ្វាយពីអារម្មណ៍អ្នកដទៃ ?

មនុស្ស ភាគច្រើនចូលចិត្តនិយាយថា “នរណាចង់យល់យ៉ាងម៉េចក៏យល់ទៅឱ្យតែខ្លួនឯងគិតថាល្អគឺជា ការស្រេច” ។ ធាតុពិត នេះគឺជាឃ្លាដែលត្រូវបានគេប្រើដើម្បីបន្លប់ចិត្តតែប៉ុណ្ណោះ ។ មនុស្សយើងស្ទើរតែគ្រប់គ្នាតែងមានការខ្វល់ខ្វាយចំពោះអារម្មណ៍ របស់មនុស្សនៅជុំវិញខ្លួនខ្លាចគេនិយាយដើមខ្លាចខ្លួនឯងធ្វើអ្វី មួយមិនសមភ្នែកអ្នកដទៃ ប៉ុន្តែមិនដឹងខ្លួន ។

ខាងក្រោមនេះគឺជាជំហានដើម្បីបញ្ឈប់នូវការខ្វល់ខ្វាយពីអារម្មណ៍ របស់អ្នកដទៃ ហើយបែរត្រឡប់មកគិតពីអារម្មណ៍របស់ខ្លួនឯងវិញ ។

ជំហានទី១ ៖ ជំហានដំបូង លោកអ្នកត្រូវស្វែងរកថាតើអារម្មណ៍របស់នរណា (ឪពុកម្តាយ សាច់ញាតិបងប្អូន ឬក៏មិត្តភក្តិ) ដែលលោកអ្នកតែងតែខ្វល់ខ្វាយ ។ បន្ត​ការ​អាន

ហេតុអ្វីបានជាសក់​ខ្ញុំឡើងប្រេង ?


 ហេតុអ្វីបានជាសក់ខ្ញុំឡើងប្រេង ?

សក់ ឡើងប្រេងអាចជាបញ្ហាដ៏គួរឲ្យរំខានជាពិសេសនៅពេលដែលបញ្ហានេះមិនអាច ព្យាបាលបាន ហើយអ្នកបានត្រឹមតែកក់សក់នោះតែប៉ុណ្ណោះ ។ មានមូលហេតុជាច្រើនដែលនាំឲ្យសក់របស់អ្នកឡើងប្រេង ។

មានទស្សនៈណែនាំជាច្រើនបានលើកឡើងដើម្បីកំចាត់នូវបញ្ហានេះចោលដែល រួមមានផលិតផលថែរក្សាសរសៃសក់នៅលើទីផ្សារជាច្រើនបានលើកឡើងថា អាចជួយដោះស្រាយបញ្ហានេះ ។ ក៏ប៉ុន្តែ ការយល់ដឹងពីមូលហេតុដែលធ្វើឱ្យសរសៃសក់អ្នកឡើងប្រេងគឺជាកត្តា សំខាន់ក្នុងការជួយដល់អ្នកទប់ស្កាត់បញ្ហាឡើងប្រេងនេះ ។

លំហាត់ប្រាណច្រើន ៖ ការធ្វើលំហាត់ប្រាណច្រើនក៏អាចបង្កឲ្យសក់របស់អ្នកបន្ថែមនូវ ជាតិប្រេងច្រើនជាពិសេសប្រសិនបើអ្នកហាត់ប្រាណច្រើនលើសពីធម្មតា ។ ការហាត់របៀបនេះធ្វើឲ្យអ្នកហូរញើសច្រើន ហើយក៏លាយឡំនិងសារធាតុប្រេងនោះចេញមកផងដែរ ។ បន្ត​ការ​អាន

បុណ្យ​នៃ​ក្តី​ស្រលាញ់​ខ្ញុំ​​គ្មាន​គូ​ស្នេហ៍ ​!​


 បុណ្យនៃក្តីស្រលាញ់ខ្ញុំគ្មានគូស្នេហ៍ !

តើ លោកអ្នកមានអារម្មណ៍យ៉ាងណានៅពេលថ្ងៃបុណ្យនៃក្តីស្រលាញ់មកដល់ ? តើលោកអ្នកមានរៀបចំផ្កា និងស្ករសូកូឡាសំរាប់ជូនមនុស្សជាទីស្រលាញ់របស់លោកអ្នកឬនៅ ? ចុះសំរាប់លោកអ្នកដែលគ្មានគូស្នេហ៍វិញ តើមានគម្រោងនឹងធ្វើអ្វីដែរនៅថ្ងៃនោះ ?

វាហាក់បីដូចជាមានអារម្មណ៍ហាក់បីដូចជាខ្មាស់អៀនបន្តិចនៅពេល ដែលលោកអ្នកគ្មានគូស្នេហ៍បណ្តើរនៅថ្ងៃដល់ពិសេសបែបនេះ ។ ខាងក្រោមនេះគឺជាអ្វីសម្រាប់មនុស្សដែលគ្មានគូស្នេហ៍គួរធ្វើ នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ ។ បន្ត​ការ​អាន

គ្មាន​សង្សា​ក៏​អាច​ធ្វើ​ឱ្យ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​រីករាយ​


 គ្មានសង្សាក៏អាចធ្វើឱ្យថ្ងៃបុណ្យនៃក្តីស្រលាញ់រីករាយ

ពិធី បុណ្យនៃក្តីស្រលាញ់គឺជាថ្ងៃដែលអ្នកមានគូស្នេហ៍មានភាព រីករាយខណៈពេលអ្នកគ្មានគូគិតថា នោះគឺជាថ្ងៃដ៏ឯកោ និងសោកសៅសំរាប់ខ្លួន ។ វាពិតជាមិនមានអ្វីចំលែកនោះទេដែលលោកអ្នកគ្មានគូស្នេហ៍ ហើយមាននូវអារម្មណ៍កណ្តោចកណ្តែងនៅថ្ងៃបុណ្យនៃក្តីស្រលាញ់នោះ ។

យ៉ាងណាមិញ លោកអ្នកក៏អាចចូលរួមក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់នោះដោយរីករាយ និងឆ្លងផុតឱកាសដ៏ពិសេសនោះដោយគ្មានអារម្មណ៍កណ្តោចកណ្តែងបានដោយ គ្រាន់តែអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ ។

វិធីសាស្ត្រទី១ ៖ ដើម្បីជៀសវាងអារម្មណ៍សោកសៅនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ លោកអ្នកគួរតែគិតថា ថ្ងៃបុណ្យនៃក្តីស្រលាញ់គឺជាថ្ងៃដ៏ខ្ជះខ្ជាយពីព្រោះប្រសិនបើ លោកអ្នកមានដៃគូ លោកអ្នកនឹងត្រូវចំនាយប្រាក់កាក់ច្រើនទៅលើបាច់ផ្កាដែលញ៉ាំមិន បាន និងស្ករសូកូឡាដែលបណ្តាលឱ្យឈឺធ្មេញ ។ បន្ត​ការ​អាន

វិធីសាស្ត្រធ្វើឲ្យសក់មានបីស្រទាប់


 វិធីសាស្ត្រធ្វើឲ្យសក់មានបីស្រទាប់

ការលេង ម៉ូដសក់ធ្វើឲ្យរូបអ្នកមានភាពទាក់ទាញ និងពេញនិយមពីមនុស្សជុំវិញខ្លួនកាន់តែខ្លាំង ។ ស្រទាប់សក់អាចត្រូវបានគេកាត់នៅប្រវែងណាមួយខ្លីឬក៏វែងតាមការ ចង់បាន ។ បន្ត​ការ​អាន

សង្សារ​ខ្ញុំ​ទេ​ហាម​មើល​!!


 សង្សារខ្ញុំទេហាមមើល!!

តើ អ្នកមានអារម្មណ៍បែបណានៅពេលដែលឃើញបុរសៗតាមចោមរោមមើលមិត្ត ស្រីដ៏គួរឱ្យស្រលាញ់របស់អ្នក ? បន្ត​ការ​អាន

ទំលាប់​នៃ​ការ​ពឹង​ពាក់​អ្នក​ដទៃ


 ទំលាប់នៃការពឹងពាក់អ្នកដទៃ

នៅ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗតែងតែមាន ការពឹងពាក់ និងជួយគ្នាទៅវិញទៅមកដែលនេះគឺជារឿងធម្មតា។ ប្រសិនបើលោកអ្នកចេះជួយអ្នកដទៃ លោកអ្នកនឹងទទួលបានការតបស្នងនោះមកវិញជាក់ជាមិនខាន ។

ការចេះជួយយកអាសារគ្នាទៅវិញទៅមកគឺជារឿងដែលល្អប្រសើរ ប៉ុន្តែការពឹងអាស្រ័យលើនរណាម្នាក់ឱ្យជួយនេះត្រូវធ្វើឡើងតែ ម្តងម្កាលប៉ុណ្ណោះមិនជាការពឹងអាស្រ័យជាប្រចាំនោះទេ ។ ប្រសិនបើលោកអ្នកពឹងពាក់គេឱ្យជួយច្រើនលើកច្រើនសារពេក វាមិនត្រឹមតែធ្វើឱ្យលោកអ្នកមានទំលាប់ខ្ជិលចាំតែពឹងពាក់ អ្នកដទៃប៉ុណ្ណោះទេ ហើយថែមទាំងអាចធ្វើឱ្យមនុស្សម្នាក់នោះមានការធុញទ្រាន់ពិបាក នឹងហារមាត់បដិសេធន៍ ។ លោកអ្នកសាកសួរខ្លួនឯងទៅមើលថាតើលោកអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកដទៃចេះតែមកសុំជំនួយពីលោកអ្នកមិនឈប់ឈរ ! ទោះបីជាលោកអ្នកជាមនុស្សចិត្តល្អយ៉ាងណាក៏គង់តែនិយាយថា “ទេ” ។

ជាក់ស្តែង មនុស្សម្នាក់ៗតែងតែមានកិច្ចការ និងកាតព្វកិច្ចរៀងខ្លួនៗ ។ ពួកគេមិនមែនចាំតែនៅក្បែរលោកអ្នក ហើយជួយលោកអ្នកតែរហូតនោះទេពីព្រោះពួកគេក៏ត្រូវការពេលវេលា ផ្ទាល់ខ្លួនផងដែរ ។ ដូចនេះ លោកអ្នកមិនត្រូវចាំតែពឹងពាក់អ្នកដទៃ ប៉ុន្តែលោកអ្នកអាចសុំការជួយពីអ្នកដទៃនៅពេលដែលលោកអ្នកពិតជា គ្មានសមត្ថភាព ឬប្រឹងអស់ពីលទ្ធភាព ។ មួយវិញទៀតប្រសិនបើលោកអ្នកគ្មានជំរើស ហើយពិតជាត្រូវការជំនួយពីអ្នកដទៃមែន លោកអ្នកត្រូវតែចេះប្រើពាក្យសំដីឱ្យបានសមរម្យ និងចេះដឹងគុណដោយជៀសវាង “ឆ្លងស្ពានហើយរុះស្ពានចោល” ។

មនុស្សមួយចំនួនដែលចូលចិត្តពឹងពាក់អ្នកដទៃមិនមែនមកពីពួកគេ គ្មានសមត្ថភាពនោះទេ ប៉ុន្តែពួកគេគិតថា ការពឹងអ្នកដទៃឱ្យជួយស្រួលជាងការធ្វើដោយខ្លួនឯង ។ ការធ្វើបែបនេះធ្វើឱ្យមនុស្សដែលនៅជុំវិញខ្លួននឹងចាកចេញពី លោកអ្នកម្នាក់ម្តងៗដោយសារតែលោកអ្នកជាមនុស្សអាត្មានិយមមិន គិតពីផលវិបាករបស់អ្នកដទៃ ។ ដូចនេះ អ្វីដែលលោកអ្នកគួរធ្វើនោះគឺរៀនធ្វើអ្វីៗដោយខ្លួនឯងដោយកុំ ពឹងពាក់អ្នកដទៃ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺរៀនចេះក្រែងចិត្តអ្នកដទៃ ។ មានន័យថា លោកអ្នកគួរគប្បីស្វែងយល់ចិត្តអ្នកដទៃ និងរៀនយកចិត្តរបស់ដទៃដាក់ក្នុងចិត្តខ្លួនឯងថាតើលោកអ្នក នឹងមានអារម្មណ៍យ៉ាងណាប្រសិនបើគេធ្វើបែបនោះដាក់ខ្លួនវិញ ។

លោកអ្នកមិនត្រូវខឹង ឬអក់អន់ស្រពន់ចិត្តនៅពេលលោកអ្នកពឹងពាក់អ្នកដទៃមិនបានពី ព្រោះវាអាចបណ្តាលឱ្យទំនាក់ទំនាងមិត្តភក្តិ បងប្អូន ឬសាច់ញាតិមានការបែកបាក់ ។ លោកអ្នកត្រូវរៀនធ្វើជាមនុស្សដែលចេះពឹងអាស្រ័យលើខ្លួនឯងទើប អ្នកផងទាំងពួងគោរពស្រលាញ់ និងឱ្យតំលៃ ៕