បង​បោក​ស្រី​អោយ​ធ្វើ​ទាសី​តណ្ហា​ប្រុស​អាគាំង


នាងខ្ញុំមានឈ្មោះនី អាយុ១៨ឆ្នាំ ជាសិស្សនៃវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ហើយជាកូនទោលនៅក្នុងគ្រួសារអ្នកមានមធ្យមមួយដែលមានលុយកាក់ចាយវាយគ្រប់គ្រាន់ និងតែងតែទទួលបានការថ្នាក់ថ្នមពីឳពុកម្តាយ ស្មើនិងកែវភ្នែករបស់ពួកគាត់។ បើនិយាយពីរូបសម្បត្តិវិញខ្ញុំក៏ជានារីម្នាក់ដែលស្រស់ស្អាតជាងគេនៅក្នុងសាលាដែរ ធ្វើអោយបុរសរួមសាលាជាច្រើនតាមស្រលាញ់ ឬតាមញ៉ែ តែដោយសារខ្ញុំជាមនុស្សមិនសូវចេះនិយាយច្រើន និងមិនចូលចិត្តនិយាយលេងជាមួយពួកប្រុសៗផងធ្វើអោយពួកប្រុសៗទាំងនោះពិបាកក្នុងការទំនាក់ទំនងជាមួយខ្ញុំ ប៉ុន្តែយ៉ាងណាក៏ដោយពេលនេះចាត់ទុកជាលើកទី១ដែលនាងខ្ញុំកំពុងមានវិបត្តិដ៏ធំ នៅក្នុងឆាកជីវិតមិនអាចបំភ្លេចបាន ឬអាចនិយាយបានថា ជាសោកនាដកម្មពេញមួយជីវិតខ្ញុំដែលត្រូវចាញ់ល្បិចស្នេហ៍បុ្រសសង្សារបោកយកទៅធ្វើជាទាសីតណ្ហារបស់បុរសបរទេសល្មោភកាមយ៉ាងថោកទាប ស្មោកគ្រោកបំផុត។ ដូច្នេះនេះជាឫសគល់ដែលនាងខ្ញុំសូមរៀបរាប់ថា ដំណើររឿងឈឺចាប់នេះ ទើបតែបានកន្លងផុតទៅក្នុងរយៈពេលប៉ុន្មានខែនេះទេ ដែលដំបូងនោះបានផ្តើមចេញពីរូបនាងខ្ញុំ បានទៅចូលរួមក្នុងកម្មវិធីខួបកំណើតរបស់បងប្រុសនីកា មិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំហើយក៏បានស្គាល់បុរសម្នាក់ឈ្មោះ រ.វ អាយុ២៧ឆ្នាំ។ បន្ត​ការ​អាន

Advertisements

ម្តាយ​បង​គ្មាន​ប្រណី ផ្តាច់​និស្ស័យ​ស្នេហ៍​យើង


នាងខ្ញុំឈ្មោះ ស.ព អាយុ៣១ឆ្នាំ រស់នៅភ្នំពេញ មានមុខរបរជាអាជីវករ។ ពេលនេះខ្ញុំមានវត្តមាននៅលើទំព័រទស្សនាវដ្តី “អង្គរធំ” ក៏ព្រោះតែចង់លាតត្រដាងនូវផ្ទាំងវិបត្តិដែលបង្កប់នៅក្នុងដួងចិត្ត ដោយគិតថាមិនចង់អោយអ្នកដទៃដឹង ប៉ុន្តែមិនអាចទ្រាំបាននឹងសេចក្តីចុកចាប់ពើតផ្សា ប្រៀបបាននឹងសត្វអាសិរពិសកំពុងទិចខាំពេញបេះដូង ថ្លើម ប្រមាត់ ហើយគ្មានអ្នកណាអាចជួយដោះស្រាយបាន ទើបមានតែទំព័រទស្សនាវដ្តី “វិបត្តិស្នេហ៍” នេះ ជាកន្លែងដែលខ្ញុំអាចទម្លាយចេញនូវអាសិរពិសកាចសាហាវទាំងនោះមកបាន។ បន្ត​ការ​អាន

មរតក​ក្បត់​នៃ​ភរិយា​ខ្ញុំ


ស្ថិតក្នុងវ័យ៥០ឆ្នាំទៅហើយ ខ្ញុំបាទឈ្មោះសំរស់ មិនគួរនិងមានវត្ដមាននៅលើទំព័រវិបត្ដិស្នេហ៍របស់ទស្សនាវដ្ដីអង្គរធំនាពេលនេះទេ ប៉ុន្ដែដោយសារតែជីវិតដែលធ្លាប់តែមានសិរីសួស្ដីស្រស់បំព្រង សុខដមរមនាជាមួយគ្រួសារត្រូវប្រែប្រួលធ្លាក់ទៅក្នុងភាពឈឺចាប់ទៅហើយនោះ ទោះជាខ្ញុំនឹកខ្មាស់អៀនមិនចង់ទទួលនូវភាពអាមាសយ៉ាងណា ក៏ខ្ញុំត្រូវតែទំលាយចេញមកពីក្នុងផ្នត់អារម្មណ៍វិលវល់ ដើម្បីអោយភាពតឹងណែនចង្អៀតនៅក្នុងទ្រូងបានធូរស្បើយ ល្ហែរល្ហើយទៅខ្លះ និងដើម្បីអោយអតីតភរិយារបស់ខ្ញុំជាស្រីម្នាក់ដែលពិសពុលបោកបញ្ឆោតខ្ញុំអោយធ្លាក់ទៅក្នុងឧបាយកលរបស់នាង រួចក៏បោះបង់ខ្ញុំចោលដោយគ្មានស្រណោះ ធ្វើអោយខ្ញុំសល់តែសំបកខ្លួន សូម្បីតែកូនៗក៏នាងទាមទារយកទាំងអស់។ អ្វីដែលជាទ្រព្យសម្បត្ដិអពមង្គលសំរាប់ខ្ញុំដល់សព្វថ្ងៃមានតែភាពក្ដុកក្ដួលអួលអាក់ ឬការរស់នៅខ្មាស់ធម្មជាតិតែប៉ុណ្ណោះ ។ បន្ត​ការ​អាន