ប្រាសាទប្រែរូប


ប្រាសាទប្រែរូប ជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៣០០ ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃ តំបន់អង្គរក្នុងខេត្តសៀមរាប ត្រង់ជ្រុងស្រះស្រង់នៃផ្លូវកែងកាច់ទៅទិស ខាងជើង និងស្ថិតនៅចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីខាងត្បូងតំបន់ទក្សិណនៃបារាយណ៍ ទិសបូព៌ា‌ គឺត្រង់បង្គោលគីឡូម៉ែត្រលេខ ១៦ ។ ផែ្អកតាមឯកសារ”ដើមកំណើតអង្គរ” ដែលរៀបរៀងដោយលោក មារ បូ មន្ដ្រីអភិរក្សតំបន់អង្គរ ខេត្តសៀមរាបបោះពុម្ពនៅ ​ឆ្នាំ ១៩៦៩ បានសរសេរឲ្យដឹងថា ប្រាសាទប្រែរូបត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័ន បច្ឆាមរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា ។ ប្រាសាទប្រែរូបនេះ បានសាងឡើងក្រោយ ប្រាសាទមេបុណ្យ ក៏ប៉ុន្តែប្រាសាទនេះ មានសភាពដូចគ្នាបេះបិទ ជាមួយប្រាសាទមេបុណ្យ ពោលគឺ ប្រាសាទដែលបានកសាងឡើង ជាប្រាសាទភ្នំព្រមទាំង មានថែវលេចលយចេញ តាំងពីពេលកសាងមកម្ល៉េះ ហើយមានរៀប ជាបន្ទប់វែងៗ សំយុងមកក្រោមទៀត។ តាមការបង្អាញពីមន្ដ្រីផ្នែកបុរាណវិទ្យា នៃក្រសួងវប្បធម៌‌ និងវិចិត្រសិល្បៈ បានឲ្យដឹងដែរថា តាមសិលាចារឹករបស់ ប្រាសាទប្រែរូបបានបញ្ជាក់នូវកាលវេលា នៃការកសាងយ៉ាងច្បាស់ ព្រមទាំងបានបញ្ជាក់អំពី ព្រះរាជវង្សនៃ ព្រះបាទរាជេន្ទ្រវរ្ន័ន ដែលព្រះអង្គបានសាង លិង្គឈ្មោះ រាជេន្ទ្រភទ្រេស្វរៈ ដាក់នៅនឹងតួ​ប្រាសាទកណ្តាល ហើយក៏មានបង្អាញដោយរូប សំណាកព្រះអង្គតម្កល់នៅ នឹងប្រាសាទតាមជ្រុងផងដែរ ដែលសុទ្ធសឹង ទាក់ទងទៅនឹង លទ្ធិព្រហ្មញ្ញសាសនា។

រូបភាព

រូបភាពប្រាសាទប្រែរូប

  • Pre Rup 1.jpgPre Rup 3.jpgPrerup-2007-11-03.JPGTemple Ruins-angkor.jpg
  • Pre Rup 5.gifPre Rup 4.gifPre Rup 2.jpgPrerupphoto.jpeg
Advertisements

ប្រាសាទព្រះគោ


ប្រាសាទព្រះគោ ជា​ប្រាសាទ​មួយ​ស្ថិតនៅចន្លោះ​បា្រសាទបាគង និង​ប្រាសាទលលៃ នៅ​ខាងលិច​ផ្លូវ​ទៅកាន់ប្រាសាទបាគង។ ប្រាសាទ​នេះ​ត្រូវបាន​កសាងឡើង​នៅ​សតវត្សរ៍ទី៩ ដោយ​ព្រះបាទឥន្រ្ទវរ្ម័នទី១ (៨៧៧​-​៨៨៩) ដើម្បី​ឧទ្ទិស​ដល់​ព្រះឥសូរ​ក្នុង​ព្រហ្មញ្ញសាសនា​។ នេះ​ក៏ជា​ប្រាសាទ ដែល​សង់ឡើង​ដើម្បី​ឧទ្ទិសថ្វាយ​ដល់​ព្រះមាតាបិតា​របស់​ព្រះអង្គ និង​បុព្វជន ព្រះបាទជ័យវរ្ម័នទី២ និង​ព្រះអគ្គមហេសី​។

 

សូមមើលផងដែរ

រូបភាព

  • Praeh Ko Markh.jpgPreah Kô1.JPGPreah Kô2.JPGPreah Kô3.JPGPreah Kô4.JPGPreah Kô5.JPG

ប្រាសាទតាព្រហ្ម


ក្រោយថៃ្ងរំដោះ៧ មករាឆ្នាំ១៩៧៩ រហូតមកប្រាសាទតាព្រហ្មនេះត្រូវបានរួចផុតពីក្រញាំនៃរបប ប៉ុលពតហើយក៏មានភាពស្រស់បំព្រងឡើងវិញ រួមទាំងមានភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាដើម្បីស្រាវជ្រាវថ្ម និងវត្ថុបុរាណដែលប្រាសាទនេះកើតតាំងពី សតវត្សទី១៣ គឺក្រោយប្រាសាទអង្គរវត្ត ខេត្តសៀមរាប

ឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺ រាជវិហារ។ ប្រាសាទតាព្រហ្មាមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ។

ស្ថាបត្យកម្ម

តាមសិលាចារិកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ។ តាព្រហ្មមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ៣៥៣៥ គុជខ្យង៤០៦២០ ត្បូងមានតំលៃ៤៥៤០ ស្បៃពីប្រទេសចិន៨៧៦ សូត្រ៥១២ និងក្លស់៥២៣។

ប្រាសាទតាព្រហ្មកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និង​ មានប្រាង្គប្រាសាទចំនួន៣៩។​ កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០​ Χ ១០០០ ម៉ែត្រ។ នៅខាងជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ មានអាគាររបាំមួយ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី។

រូបភាព

ប្រាសាទបន្ទាយក្តី


មានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ។ មិនមាននរណាដឹងថាប្រាសាទនេះ សាងសង់ឡើងដើម្បីឧទ្ទិសដល់អ្វីនោះទេ ព្រោះគេមិនទាន់រកឃើញសិលាចារិកណាមួយនីឡើយ។ ការស្រាវជ្រាវថ្មីៗនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ា បានបញ្ជាក់ថាបន្ទាយក្តី បានសាងសង់ឡើងនៅលើប្រាសាទ ដែលមានអាយុចាស់ជាងសតវត្សរ៍ទី១២ ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀត ក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តី ដែលគេសន្និដ្ឋានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដិ តាំងពីសម័យព្រះបាទជ័យវរ្ម័នទី២

ប្រាសាទបក្សីចាំក្រុង


ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រមានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពណ៌‌ក្រហម។ នៅម្តុំប្រាសាទនេះ​ក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ។ ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី មានថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត។ ប្រាសាទនេះមាន៤ ថ្នាក់ កសាងពីថ្មបាយកៀ្រមបន្តុប ប្រាសាទឥដ្ឋខាងលើ មានជណ្តើរគ្រប់ទាំងបួនទិស ទ្វារបញ្ឆោតបីទិសតែក្បាច់រចនា​សំរាប់បិទពីក្រៅបាត់បង់អស់ហើយ​ នៅសល់តែក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ មានព្រះឥន្រ្ទ គង់លើដំរីព្ធរាវ័ណ (ដំរីមានក្បាលបី) ឯចុងទាំងសងខាងមានគណេសនិងមាត់ទ្វារខាងកើតមានសិលាចារិក ។

ប្រាសាទនេះ​ប្រហែលជាចាប់ផ្តើមកសាងឡើងដោយ​ព្រះបាទហសវរ្ម័នទី១ (៩១០ – ៩៤៤) និងបញ្ចប់ការកសាងដោយ​ព្រះបាទរាជេន្រ្ទវរ្ម័ន (៩៤៤ – ៩៦៨) ដែលប្រាសាទនេះ​​ត្រួវបានស្ថាបនាដើម្បីឧទ្ទឹសថ្វាយ​ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា

តាមឯកសារបានបញ្ជាក់ថា​កាលពីជំនាន់កសាងប្រាសាទនេះ​​ពុំមានសិលាចារិក​អ្វីឡើយលុះដល់ ព្រះបាទរាជេន្រ្ទវរ្ម័ននាំរាជធានីពីកោះកេរមកតាំង ​នៅអង្គរសាថ្មីវិញនៅ​គ្រិស្តសករាជ៩៤៨ ទើបព្រះអង្គឲ្យគេ​ចារិកកាព្យសំស្រ្កឹតនៅលើ​ មេទ្វារគួរជាទីចាប់អារម្មណ៍ក្រៃលែង​​ព្រោះមាននិទាន​អំពី​បុព្វការីជន​ ដំបូងបង្អស់​​នៃជនជាតិខែ្មរ​ក្នុងលំនាំរឿងព្រេង​​ដែលបាននិយាយថា​ខែ្មរមាន​ តំណពូជពង្ស មកពីឥសីមួយអង្គព្រះនាម “កម្ពុ” ដែលបង្កើតដោយឯកឯង (ស្វាយម្ភូ) ឥសីនោះ​ទៅភពប្រសព្វនឹងទេពកញ្ញាឈ្មោះ “មេរា” ទើបបង្កើតជាកូនចៅតរៀងមក ប្រាសាទបក្សីចាំក្រុងកសាងនៅលើ​ស្ថានីយបុរេប្រវត្តិមួយនៃយុគសំរឹទិ្ធ។

សិលាចារិកនៅលើទ្វាប្រាសាទបញ្ជាក់អំពីកាលបរិច្ឆេទរបស់ប្រាសាទ និង ពីរូបបដិមាព្រះឥសូរធ្វើអំពីមាស និងកវីទេវកថានៃអារ្យធម៌ខ្មែរ។

ប្រាសាទបាគង


 

ប្រាសាទបាគង ស្ថិតនៅខាងត្បូងបំផុតក្នុងចំណោម ប្រាសាទរលួសដែល ព្រះបាទឥន្រ្ទវរ្ម័នទី១ បានកសាងនៅ ឆ្នាំ៨៨១ នៃគ្រិស្តសករាជ ។ ប្រាសាទនេះ មានទ្រង់ទ្រាយ ខ្ពស់សង់ពីលើខឿន ៣ជាន់ សម្រាប់តម្កល់លិង្គទេវរាជ ឈ្មោះ “ឥន្រេ្ទស្វរ” ដែលផ្តល់តមៃ្លទៅលើលទ្ធិបុគ្គលនិយម ដែលជាមែកធាងមួយនៃលទ្ធិទេវរាជ។ ប្រាសាទនេះមាន កំពែងខាងក្រៅធ្វើអំពី ថ្មបាយកៀ្រម មួយចំណែកកប់បាត់ទៅ ក្នុងព្រៃមួយចំណែកទៀតបាក់បែក ខូចអស់ដែលមានបណ្តោយ ៨៥០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ដោយមាន សិន្ធុព័ទ្ធជុំវិញទទឹង ៦០ម៉ែត្រ ប៉ុនែ្តទឹកស្រះរីងខះអស់នៅសល់តែ ទិសខាងកើតទេ មានប្រាសាទតូចៗព័ទ្ធជុំវិញ ប្រាសាទធំសង់ពីថ្មប្រផេះ ប្រកបដោយ ក្បូរច្បាច់រចនារស់រវើក ។ ប្រាសាទកណ្តាលមានលក្ខណៈជាភ្នំមាន ៥ថ្នាក់ដោយមានជណ្តើរឡើងទៅលើគ្រប់ទិសទាំង ៤តែជញ្ជាំងទិសខាងកើតនៅ ល្អជាងគេ នៅហោជាងទ្វារខាងកើត មានរូបចម្លាក់យក្សក្រុងរាពណ៍ឬ ឥន្ទជិត ថែ្លងសរកើតជាចំណងនាគបាស ទៅរុំព័ទ្ធព្រះលក្ស៍ដែលមានទ័ពស្វាចោមរោមជាបរិវា ។ នៅតាមថ្នាក់នីមួយៗ សុទ្ធតែមានចម្លាក់រឿងដកស្រង់ចេញពី ព្រហ្មញ្ញសាសនា តែគួរឲ្យស្តាយរូបចម្លាក់ទាំងនោះរលុបស្ទើរអស់ទៅហើយ ដោយទ្រាំទ្រនឹង ធាតុអាកាសក្តៅត្រជាក់ភ្លៀងខ្យល់ ជាង១ពាន់ឆ្នាំ ។ យោងតាមឯកសារ ប្រវត្តិសាស្រ្តខែ្មរ បញ្ជាក់ថា បន្ទាប់ពីបានឡើងសោយរាជ្យសម្បត្តិនៅ គ,ស ៨៧៧ ព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានមកគង់នៅរាជធានី ហរិហរាល័យ ឬទីក្រុងរលួស ដែលព្រះបាទជ័យវរ្ម័នទី២ បានត្រួសត្រាយជាដំបូង។ ក្រៅពីការចាត់ការឲ្យជីកបារាយណ៍” ឥន្រ្ទតដាក” នៅខាងជើងរាជធានីដែលមានបណ្តោយ ៣០០០ម៉ែត្រ ទទឹង ៨០០ម៉ែត្រ ដែលសព្វថៃ្ងគោកអស់ ក្លាយទៅជាវាលស្រែ នោះព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានកសាង ប្រាសាទបាគង ដែលជាប្រាសាទភ្នំទី១ ធ្វើអំពីថ្មភក់ទុកជាគោលចារឹករបស់រាជធានីនិងដើម្បី ជានិមិត្តរូប នៃព្រះរាជអំណាចរបស់ ព្រះអង្គ ដែលលាតសន្ធឹងដល់តំបន់ពាយ័ព្យរហូតដល់សមុទ្រ ។ ពេលឡើងទៅទស្សនា ដល់ចំណុចខ្ពស់បំផុត នៃប្រាសាទបាគង]អ្នកទេសចរគ្រប់រូបទទួលអារម្មណ៍ ដូចកំពុងរស់នៅក្នុងវិមានទិព្វ នាឋានត្រៃត្រឹង្សទេវលោកយ៉ាងនោះដែរ ព្រោះតែបេតិកភណ្ឌជាតិមួយនេះ មានអាយុកាលមុនប្រាសាទអង្គរវត្ត ទៅទៀត។ [១]

រូបភាពប្រាសាទ

  • Bakong4.JPGBakong3.JPGBakong2.JPGBakong.jpgBakong6.JPGBakong1.JPGAngkor-aux alentours 2.JPGBakong5.JPG

ភ្នំបូកគោ


ភ្នំបូកគោ​មានចំងាយ ៤២​គីឡូម៉ែត្រពី​ក្រុងកំពត ។​ ក្រុមបរទេសបានមកដល់ដំបូងគេនៅឆ្នាំ​១៩១៧ លុះក្រោមមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរាជ្ជកាល​ព្រះបាទស៊ីសុវត្ថិ ។ កាលដំបូងឡើយ បូកគោ​ជា​ទី​កន្លែង​សំរាប់​សំរាក​លំហែ​កាយ​របស់​ពួក​អាណានិគម​បារាំង​ក្នុង​ ការ​ផ្លាស់​ប្តូរ​ធាតុអាកាស​នៃ​តំបន់​វាលរាប​ទី​តំបន់​កំពូល​ភ្នំ​នា​ ឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥​ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូច​ជា​មាន​ផ្ទាំង​ថ្មដា​ធំៗ​ជា​ច្រើន​ឥតគណនា​នៅ​រាយប៉ាយ​ក្រោម​ដើម​ រុក្ខជាតិ ខ្លះ​នៅ​កណ្តាល​វាល ខ្លះ​ទៀត​មើល​ទៅ​មាន​រាង​ដូចជា​រូបសត្វ​ផ្សេងៗ ឬ ជារាងសំពៅ … ។ ពី​កំពូល​ភ្នំបូកគោ គេ​អាច​មើល​ឃើញ​នូវ​ទិដ្ឋទាព​ខ្លះៗ​នៃក្រុងកំពត ក្រុងកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។បើនិយាយពីភ្ញៀវទេសចរណ៍និយមទៅលេងពេលរដូវបុណ្យទានច្រើនបំផុត។

ប្រាសាទកោះកេរ


សព្វថៃ្ងនេះយ៉ាងហោចណាស់ក្នុងមួយថៃ្ង មានភ្ញៀវទេសចរបរទេស ពី២០ ទៅ៤០ នាក់ដែរ បានទៅទស្សនា តំបន់ប្រវត្តិសាស្រ្តកោះកេរ នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីក្រុមហ៊ុនខាំសូមេធបានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមក។ កំណើនភ្ញៀវទេសចរ ទៅកាន់តំបន់ ប្រាសាទកោះកេរខាងលើនេះ មិនបាននិយាយពីភ្ញៀវទេសចរក្នុងស្រុកផងទេ។ លោកខេង សុមេធ នាយកក្រុមហ៊ុនខាំសូមេធ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការអភិវឌ្ឍន៍នៅ តំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារនោះបាននិយាយថាផ្លូវប្រវែង ១០៥ម៉ែត្រចេញពីរង្វង់មូល ភ្នំគូលែនទៅដល់ ប្រាសាទកោះកេ គឺបានធ្វើរួចរាល់ហើយ។ តាមរយៈផ្លូវដ៏ស្អាតនោះ ធ្វើឲ្យចំនួនភេ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរក្នុងស្រុក មានការកើនឡើងជាលំដាប់ លោកបាននិយាយថា ទោះបីជាផ្លូវនោះល្អហើយក្តីក៏ ក្រុមហ៊ុននៅតែកែសម្រួលជារៀងរាល់ថៃ្ង ដើម្បីឲ្យបានកាន់តែប្រសើរឡើងសំរាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ បានប្រកបដោយសុវត្ថិភាព ក៏ដូចជាសំរាប់ប្រជាពលរដ្ឋនៅក្នុង តំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយ។

ប្រាសាទកោះកែរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកែរ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។

ប្រាសាទបន្ទាយឆ្មា


ប្រាសាទបន្ទាយឆ្មាជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គ​ដែលបានពលី​នៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ ប្រសាទបន្ទាយឆ្នារ មានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ និងមានចំងាយប្រមាណ៧គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង។

  • ចំលាក់​ប្រាសាទ​បន្ទាយឆ្មា                       ប្រាសាទបន្ទាយឆ្មា

ប្រាសាទអង្គរវត្ត


អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប។ នគរវត្ដជាស្នាដៃដ៏ធំចម្បងអស្ចារ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដក៏ជារូបភាពតំណាងប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិស ខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម ។ ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គ​ការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០។ បន្ត​ការ​អាន

ប្រាសាទព្រះវិហា


ប្រវត្តិនៃ​ប្រាសាទ​ព្រះ​វិហារ​

តាម​ការស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំង​ពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ សោយ​រាជ្យ នៅពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១១ ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅលើ​ទី​ខ្ពស់​ជាង​គេ នោះ​មាន​កំពស់ ៦២៥​ម៉ែត្រ(ឯកសារ​បារាំង)​រឺ​៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។

ប្រវត្តិ​នៃ​ការកសាង​ប្រាសាទ​ព្រះវិហារ មាន​នៅ​លើ​សិលា​ចារឹក​ខ្មែរ នៅឯ​ប្រាសាទ​បាពួន ក្នុង​ខេត្ត​សៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នក​ដែល​សរសេរ​សិលាចារឹក​ហ្នឹង ឈ្មោះ​ហរិ វាហៈ នៅក្នុង​រជ្ជកាល​ព្រះបាទ​រាជិន្រ្ទ​វរ័ន្ម គ្រិស្ត​សករាជ ៩៤៤ ដល់ ៩៦៨ ។ គេ​សរសេរ​ជា​ភាសា​សំស្រ្កឹត​និង​ជា​ភាសា​ខ្មែរ ។ គេ​សរសេរ​ថា មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះនាម ឥន្រ្ទាយុទ្ធ លោក​បាន​យក​លិង្គ​មួយ ឈ្មោះ​ស្រីសិខៈ រិស្វារៈ មកតាំង​មក​ប្រតិស្ឋ​នៅ​ទីនេះ​ៗ​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​ឯង ។ គេ​សរសេរ​ថា ព្រះអង្គ​លោក​ខ្លាំង​ពូកែ​ខ្លាំង​ណាស់ ។ លោក​មាន​មហិទ្ធឫទ្ធិ ទៅ​ច្បាំង​ជាមួយ​នឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលាចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ ប្រហែល​ជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំង​មូល​នោះ​ទេ ។ ប្រហែល​ជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ​។ បន្ត​ការ​អាន

ប្រាសាទបុរាណខ្មែរ


ប្រាសាទបាគង

ដូចប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទព្រៃមន្ទីរ ប្រាសាទបាគងស្ថិតក្នុងក្រុមរលួស តែ ស្ថិតចំកណ្តាលនៃទីក្រុងអង្គរទី១ ឬហរិហល័យ ដោយមានចម្ងាយប្រមាណជា ១២គ.ម ពីទីរួមខេត្តសៀមរាបបច្ចុប្បន្ន ។ សូមជម្រាបថា ប្រាសាទអង្គរទាំងនោះ ស្ថិតមិនឆ្ងាយពីគ្នាប៉ុន្មានទេ ពី ១ ទៅ ២គ.ម កន្លះតែប៉ុណ្ណោះ ។

ស្ថិតនៅខាងត្បូងនៃប្រាសាទព្រះគោ នៅក្នុងភូមិបាគង ស្រុកបាគងខេត្តសៀមរាប។ ប្រាសាទបាគងត្រូវបានសាងសង់ឡើង ដោយព្រះបាទឥន្ទ្រវរ្ម័នទី១ នៅឆ្នាំ៨៨១ នៃគ.ស ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ដ៏មានមហិទ្ធិឫទ្ធិ ។ ជាប្រាសាទមុនគេ សាងសង់អំពីថ្មភក់ ប្រកបដោយនិម្មាបនកម្មដ៏ល្អប្រណិត ដែលមានឈ្មោះដើមថា ថ្មនៃឥសៈ ហើយតំណាងភ្នំសុមេរុ ព្រោះស្ថិតចំកណ្តាលនៃទីក្រុងហរិហល័យ ។

ការសិក្សាបានឲ្យដឹងថា ប្រាង្គកណ្តាលឬតួប៉មនៃប្រាសាទ ត្រូវបានជួសជល់នៅ ស.វទី១២ ក្នុងរជ្ជកាលរបស់ព្រះបាទសុរិយាវរ្ម័នទី២ ដូច្នេះហើយ ក្បាច់ក្បូរលំអមួយចំនួនស្ថិតក្នុងរចនាប័ថ្មអង្គរវត្ត ។ សូមជម្រាបថា រវាងឆ្នាំ១៩៣៦ និង ១៩៤៤ កំពូលនៃប្រាង្គកណ្តាលនេះដែលរលំបាក់ ត្រូវបានជួសជល់ដោយលោក ហ្លែស្ស ។

តួប៉មលណ្តាលកំពុងជួសជល់និងក្រោយការជួសជល់ (ឯកសារបារាំង)

ប្រាសាទបាគងមានកំពែង ២ ជាន់ គឺកំពែងខាងក្រៅនិងកំពែងខាងក្នុង ។ កំពែងខាងក្រៅមានទំហំ ៩០០គុណ៧០០ ម៉ែត្រ ហ៊ុមព័ទ្ធដោយគូទឹក ដែលតំណាងឲ្យមហាសមុទ្រនៃលោកធាតុវិទ្យាឥណ្ឌា ។ ផ្លូវចូលកាន់ប្រាសាទមានពីរ គឺខាងកើតនិងខាងលិច ដែលលំអដោយនាគញីឈ្មោលមួយគូរលូនអមសងខាងផ្លូវ ។ តែឥឡូវនេះ ត្រូវបានបាក់បែកសឹងតែទាំងអស់ គ្រាន់តែបន្សល់នៅក្បាល និងដងខ្លួនមួយចំនួនដែលររចរឹលប៉ុណ្ណោះ ។ រីឯចម្លាក់លំអទាំងឡាយនៅតាមជញ្ជាំងនៃខឿន ត្រូវបានខូចខាតទាំងអស់ លើកលែងតែថ្មមួយដុំនៅលើជញ្ជាំងខាងត្បូង នៅថ្នាក់ទី៤ ឆ្លាក់រូបយក្ខដែលសែសសល់ ។

ប្លង់ប្រាសាទបាគង តំណាងឲ្យចក្រវាឡ (ឯកសារសិលាបារាំងចុងបូព៌ា )

ដូចពោលខាងលើ ប្រាសាទបាគងគឺជាប្រាសាទភ្នំមានរាងជាសាជី ស្ថិតក្នុងកំពែងទី៣ គឺប្រាសាទភ្នំ ដែលដូចពោលខាងលើ តំណាងឲ្យភ្នំសុមេរុ នៅចំកណ្តាលទ្វីបទាំង ៥ ដែលនៅទីនេះតំណាងដោយថ្នាក់ទាំង ៥នៃប្រាសាទ ។ សូមជម្រាបថា ថ្នាក់ទាំង ៤ ផ្នែកខាងក្រោមគឺតំណាងឲ្យភពទាំង ៤ នៃចក្រវាឡ ដែលមានតាំងរូបគ្រុឌ យក្សនិងនាគជាដើម នៅគ្រប់មុខប្រាសាទទាំង ៤ ទិស តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ។ រីឯថ្នាក់ទី ៥ គឺជាទេវស្ថានឬឋានសួគ៌តំណាងដោយប្រាង្គកណ្តាលដែលត្រូវបានគេចាត់ទុកថា ជាភ្នំសុមេរុផ្ទាល់ ។
យើងឃើញមានប្រាសាទឥដ្ឋចំនួន ៨ ស្ថិតជុំវិញប្រាសាទផ្នែកខាងក្រោម ។ នៅលើបាទដ្ឋានយើងឃើញមានជណ្តើរនៅគ្រប់អ័ក្ស ។ ជណ្តើរទាំងនោះ នាំសាសនិកជនទៅកាន់ទីលាននៃថ្នាក់នីមួយៗ បន្តបន្ទាប់លើគ្នា ពិសេសទៅកាន់ប្រាង្គកណ្តាលដែលជាកន្លែងស័ក្តិសិទ្ធជាងគេបំផុត ។ មើលពីចំងាយតួប៉មកណ្តាលនេះផុសឡើងផុតពីដំបូលសំណង់ប្រាសាទតូចៗ នៅជុំវិញ ធ្វើអំពីថ្ម ដែលជាប្រាសាទឧបសម្ព័ន្ធ ។
ដូចនេះ ប្រាសាទរបស់យើង ត្រូវបានសាងសង់ឡើង តាមលោកធាតុវិទ្យាឥណ្ឌូ-ខ្មែរ តំណាងឲ្យភ្នំព្រះសុមេរុ ហើយគឺជានិមិត្តរូបនៃចក្រក្រវាឡ ។

សូមរំលឹកឡើងថា គឺនៅក្នុងប្រាង្គកណ្តាលខាងលើនេះហើយ ដែល ក្នុងអតីតកាល ព្រះបាទឥន្ទ្រវរ្ម័នទី១ បានកសាងព្រះវិស្ណុមួយអង្គ ដៃ៨ ព្រមទាំងលិង្គរាជ្យមួយឈ្មោះថា ស្រីឥន្ទ្រស្វរៈ ដើម្បីជានិមិត្តរូបនៃសម័យកាលរបស់ទ្រង់ ។ តាមខ្លឹមសារសិលាចារឹក ដែលគេបានរកឃើញនៅឆ្នាំ១៩៣៥ យើងដឹងទៀតថា ការកសាងបារាយណ៍មួយយ៉ាងធំឈ្មោះថា ឥន្ទ្រាតត្តកៈ ដើម្បីផ្តល់ទឹកសម្រាប់វិស័យកសិកម្ម ៕