រៀនបង្កើត​ចលនា​កម្រិតដំបូង ជាមួយ Flash


ដោយមានសំណូមពរពីម្ចាស់វ៉ិបសាយ http://www.mydoc4u.com កម្ពុជាដួងចិត្តរបស់ខ្ញុំ បានរៀបចំអត្ថបទមួយ បង្ហាញជូនលោកអ្នកពីការធ្វើ ឬបង្កើតចលនា ដោយប្រើប្រាស់កម្មវិធី Adobe Flash CS5 ក្នុងកម្រិតដំបូងៗ។

តោះ! សូមចាបើផ្តើមសាកល្បងជាមួយកម្ពុជាដួងចិត្តរបស់ខ្ញុំ ពីវិធីធ្វើឲ្យប្រអប់ មានចលនា៖

—————————————

ជាដំបូង៖ សូមបើកកម្មវិធី Flash (កំណែប្រែប៉ុន្មានក៏បានដែរ សំបុកអាយធីប្រើកំណែប្រែ CS5.5)

ជំហានទី២៖ សូមជ្រើសយក ActionScript 2.0 រួចលោកអ្នកនឹងទទួលបានផ្ទាំងដូចខាងក្រោម

ជំហានទី៣៖ សូមជ្រើសយក Rectangle Tool  (អក្សរកាត់ R) ដើម្បីយកមកគូសជាប្រអប់

ជំហានទី៤៖ សូមយក Tool នោះមកគូសជាប្រអប់បួនជ្រុង ដោយកំណត់ពណ៌តាមចំនូលចិត្តអ្នក

ជំហានទី៥៖ សូមប្រើប្រាស់ Selection Tool ដើម្បីផ្លាស់ទីប្រអប់នោះ

ជំហានទី៦៖ បន្ទាប់ពីផ្លាស់ទីទៅទីតាំងដែលអ្នកចង់បានហើយ សូមកំណត់ KeyFrame ដោយ Insert វាដាក់នៅត្រង់តួលេខ ៥០ (គិតជា ms) ឬតួលេខណាដែលអ្នកចង់បាន (លេខកាន់តែច្រើន កាន់តែធ្វើចលនាយឺត) សូមពិនិត្យរូប៖

ជំហានទី៧៖ បន្តពីការ Insert នោះហើយ សូមបន្ថែម Insert ដទៃទៀត ដោយកំណត់ដាក់លើ តួលេខផ្សេងៗ ដូចជា ៥០, ១០០, ១៥០ មានន័យថា៖ ធ្វើចលនា ពីមួយចំណុចទៅមួយចំណុច ចំនួន ៥០ ms។

បញ្ជាក់៖ ពីទីតាំងតួលេខនីមួយៗ សូមចុចលើចំនុចខ្មៅ រួចទាញប្រអប់អ្នក ផ្លាស់ទីផង ទើបវាចេញជាចលនា។

ជំហានទី៨៖ ដល់ពេលធ្វើឲ្យប្រអប់នោះផ្លាស់ទីហើយ … សូមចុច Mouse ស្តាំលើ Frame (ពណ៌ស មិនមែនចំនុចខ្មៅទេ) រួចចុចលើ “Create Classic Tween” នៅគ្រប់បណ្តា Keyframe ដែលអ្នកបានដៅ។

ជាចុងក្រោយ សូមវាយ Enter Keyboard ដើម្បីមើលពីចលនារបស់ប្រអប់អ្នក…

ទាញយក <a href="http://www.mediafire.com/download.php?7pvfiqdbebab3jb" target="_blank">box_animation</a>
Advertisements

Level Reply

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s