របៀប​បង្កើត និង​បង្ហោះ​វ៉ិបសាយ​ដោយ​ឥតគិតថ្លៃ


លោកអ្នក​ធ្លាប់បានសិក្សា និងអនុវត្តន៍​ពី របៀប​បង្កើត Blog រួចមកហើយ។ បន្តពីនេះ កម្ពុជាដួងចិត្តរបស់ខ្ញុំសូមទាញ​ចំណាប់អារម្មណ៍​លោកអ្នក​មកលើការ​បង្កើត និង​បង្ហោះ​វ៉ិបសាយដោយ​ឥតគិតថ្លៃ​វិញម្តង។ ក្នុងនេះ យើងសូមលើក​យក​ការបង្កើត​វ៉ិបសាយ​ដោយប្រើ CMS (Joomla) និងបង្ហោះដោយ​ប្រើ 000webhost ដែលជាគេហទំព័រ​​មួយ​ដែល​អនុញ្ញាតឲ្យអ្នក​ធ្វើការ​បង្កើត និងបង្ហោះ​ដោយឥតគិត​ថ្លៃ។

 

គេហទំព័រដើម

 

ជាដំបូងសូមចូលទៅកាន់គេហទំព័រ​ 000webhost ដោយវាយ http://www.000webhost.com/ (រូបខាងលើ) រួចចុចលើ​លើប៊ូតុង Sign Up ដើម្បីចុះឈ្មោះ និង​បង្កើតគណនី។

 

ចុះឈ្មោះ

 

បន្ទាប់មក​ សូម​លោកអ្នកបំពេញនូវ​ព័ត៌មាន​មួយចំនួន​ដែលគេ​ត្រូវការ ដូចខាងក្រោម រួចហើយសូមចុចលើប៊ូតុង Create My account៖

 

បំពេញតាមរូបខាងលើ នូវព៍ត៌មានរបស់អ្នក

 

សូមរង់ចាំប្រហែលជា ៣០វិនាទី

 

នោះលោកអ្នកនឹង​ទទួលបាន​នូវគណនី​ថ្មីមួយ(រួមមាន Domain និងទំហំ Hosting ) ដែលបង្ហាញពី​ព័ត៌មាន​​របស់ Domain និង Hosting របស់អ្នក

 

មកដល់ចំនុចនេះ អ្នកនឹងទទួលបាន Domain និង Hosting រួចជាស្រេច នៅតែអាប់​ឡូត​កញ្ចប់ Joomla ឬ WordPress តែប៉ុន្នោះ។ សូមចុចលើ Enter Control Panel ដូចរូបខាងក្រោម

ចូលទៅកាន់ Control Panel ដើម្បីអាប់ឡូត

បន្ទាប់ពីចូលទៅកាន់ Control Panel បានហើយ សូមលោកអ្នក​បង្កើត​ Database មុននឹងអាចដាក់ Joomla ឬ WordPress បាន។

 

វាលោតបង្ហាញពីព័ត៌មាន របស់ Database របស់អ្នក

 

ការបង្កើត Database បានរូចហើយ សូមអាប់ឡូត Joomla ចូលតាមរយៈ File Manager

 

សូមវាយ Password ដែលអ្នកបានដាក់ នៅពេល Login ដំបូង (មិនមែន Database Password ទេ)

សូមចុចលើ public-html ដើម្បី អាប់ឡូត Joomla ឬ wordpress

 

ក្រោយពីអាប់ឡូតរួចមក សូមអនុវត្តន៍ពីរបៀបតំឡើង (Joomla) ដូចខាងក្រោម៖

 

សូមចុចលើ«Remove Installation Folder» ដើម្បីអាចចាប់ផ្តើមប្រើ Joomla បាន

 

សូមចុចលើ  Site ដើម្បីចូលទៅមើល Front-End គេហទំព័រដែលមាន Template ស្រាប់ (Default)ឬ Administrator ដើម្បី ចូល ទៅកាន់ Back-End កែប្រែអត្ថបទ ឬដូរ Template ជាដើម។

Advertisements

Level Reply

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s