និស្សិតខ្មែរក្រោម

                                        ជីវប្រវត្តិរបស់ខុងជឺ

      ខុងជឺ ជាមហាទស្សនវិទូចិនមួយរូប ដ៏ល្បីល្បាញ មានកិត្តិនាមស្មើនឹង សូក្រាត នៅប្រទេសក្រិចដែរ។ តាមពិតឈ្មោះរបស់លោកគឺ ជឺ ស្ថិតនៅសម្ព័ន្ធលូ ។ ត្រកូលរាជវង្សរបស់លោក ជាអភិជន ហើយបើតាមការស្រាវជ្រាវត្រកូលនេះ មានពូជធារមកពីរាជវង្ស‍ ‍«ចាង» ដែលជាសន្តតិវង្សមួយគ្រប់គ្រងប្រទេសចិន នាសម័យរដ្ឋកាលចូវ ។ ដោយសារសង្រាមវាយលុកពីកុលសម្ព័ន្ធចូវ ស្ថិតនៅទិសពាយ័ព្យ ទន្លេលឿងរាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាម ។ ឯសមាជិកគ្រួសារ ដែលរួចផុតពីសេចក្តីស្លាប់វិញ ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ» ។ ខុងជឺ កើតនៅឆ្នាំ ៥៥១ មុន គ.ស ក្នុងទីងងឹត នៃកំហែងថ្មភ្នំមួយ នៃស្រុកចាងតុង ក្បែរវាលចិញ្ចឹមសត្វ របស់លោកមានៃសន្តតិវង្សលូ ។ មុនពេលចាប់កំណើត និងថ្ងៃចាប់កំណើតរបស់ខុងជឺ មានអព្ពូតហេតុចំលែក គួរឲ្យកត់សម្គាល់ គឺផ្ទុះភ្នំភ្លើង រន្ទះ រញ្ជួយភ្នំភ្លើង ។ ខុងជឺ កំព្រាឪពុកតាំងពីអាយុ ៣ ឆ្នាំ ហើយមានចិត្តសប្បុរសធម៌ តាំងពីក្មេង តែគាត់រស់ក្នុងទីទល់ក្រ ។ លុះបានអាយុ ២០ ឆ្នាំ គាត់បានរៀបការជាមួយនឹងស្រីជនជាតិម៉ុងហ្គោលម្នាក់ ដែលមានកូនប្រុសឈ្មោះលី ។ ដោយកាខិតខំស្រាវជ្រាវ ខុងជឺ បានក្លាយជាគ្រូម្នាក់ ដែលចេះដឹងសព្វមុខវិជ្ជា ពិសេសខាងវិជ្ជាពេទ្យ ខុងជឺ ចេះទស្សន៍ទាយ ជាអ្នកបង្ហាត់បង្រៀន ឲ្យប្រជាជនចិន ចេះសែនព្រេនដូនតា តាមលក្ខណៈនេះ គាត់ជាអាចារ្យពេលមានអាពាហ៍ពិពាហ៍ និងវិធីបុណ្យផ្សេងៗ ផងដែរ ។ កិត្តិនាម របស់ខុងជឺ ល្បីល្បាញពេញស្រុកចាន់ស៊ី ហើយពេលនោះ ទស្សនៈវិជ្ជា បស់ខុងជឺ ក៏ចាប់រីកដុះដាល គេនាំគ្នាប្រសិទ្ធិនាម ឲ្យគាត់ថា «ជូ» មានន័យថា «បណ្ឌិត» ចាប់ពីពេលនោះមក ។ នៅអាយុ ៤៩ ឆ្នាំ ខុងជឺ ត្រូវបានព្រះមហាក្សក្យ តែងតាំងធ្វើជាសេនាបតីធំម្នាក់ក្នុងវាំង ។ ខុងជឺ បានផ្សព្វផ្សាយទស្សនៈវិជ្ជារបស់គាត់គ្រប់ទិសទីពាសពេញប្រទេសចិន ក្នុងគោលបំណងឲ្យប្រជាជនចិនស្គាល់ យល់ដឹងនូវតំលៃរបស់ខ្លួន និងចង់កែរប្រែរបៀបអប់រំសីលធម៌ តែត្រូវមហាក្សត្រលូជំនាស់ ។ ដោយវិបត្តិនយោបាយ ខុងជឺ បានភៀសខ្លួនពីស្រុកមួយ ទៅស្រុកមួយ អស់រយៈពេល ១៣ ឆ្នាំ ។ ខុងជឺ បានវិលត្រឡប់ចូលស្រុកលូវិញ ក្នុងជន្មាយុ ៧០ ឆ្នាំ ។ ខុងជឺ បានផ្សាយទស្សនវិជ្ជា របស់គាត់ អស់រយៈពេល ១៣ ឆ្នាំ ក្នុងស្រុកចិនទាំងមូល ព្រមទាំងបើកបង្រៀនដល់សាវ័កទៀតផង ។ ខុងជឺ មិនគ្រាន់តែជាគ្រូបង្ហាត់ខ្បួនខ្នាតប៉ុណ្ណោះទេ ថែមទាំង ជាអ្នកដឹកនាំប្រជាជន ឲ្យអនុវត្តន៍នូវទំនៀមទំលាប់ចាស់ ឲ្យរីកចម្រើនឡើងវិញ គេសង្កតឃើញប្រជាជនចិន ចាប់ប្រើក្រដាស និងជក់ខ្មៅដុសថ្នាំ សម្រាប់សរសេរ និងឲ្យចេះសែនព្រេនដូនតា រាល់ឆ្នាំ តាំងពីសម័យខុងជឺមក ។ គាត់រស់បាន ៣ ឆ្នាំ ក្នុងសំណាក់សាវ័កទាំងឡាយ ហើយបានទទួលមរណភាព ក្នុងឆ្នាំ…

View original post 376 more words

Advertisements

Level Reply

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s