ស្បែកនិងថ្ងៃ Skin & Sun


simplecool

ខ្សែរឿងដោយ Mr អាស្បែកក្រាស

ខំមើលមុខខ្លាចចាស់ ខ្លាចមុខជ្រីវជ្រួញ នៅពេលណាដែលមនុស្សរស់នៅបានស្រួល តែងតែខ្លាចឆាប់ចាស់ ខ្លាចឆាប់ងាប់ ។ ហាងថែកែលំអមុខមាត់បើកពាសពេញ តាំងពីក្រុងរហូតដល់សង្កាត់មាត់ញក ដាក់ពពាយនាយអួតពីថ្នាំសាកសិទ្ធ ធើឲ្យស្បែកនៅខ្ចីសស្អាត ។ តើប៉ុន្មានអ្នកហើយ ដែលលុងមុខពីរឿងហាងកែលំអ ហេតុតែចង់បានមុខសស្អាត តែវាមិនសប្រែជាប្រផេះខៀវស្លេក! ។

មិនត្រឹមតែស្បែកមុខតែមួយប៉ុណ្ណោះទេ ដែលយើងត្រូវថែទាំ គឺស្បែកខ្លួនយើងទាំងអស់តែម្ដង ហើយពិសេសគឺខ្លួនប្រាណយើង ។ ស្បែកយើងមានភាពខុសគ្នានៅតាមកន្លែង គ្រាន់តែនៅលើមុខ ស្បែកខុសគ្នានៅតាមកន្លែងច្រើន ដូចជានៅស្បែកថ្ពាល់ ស្បែកថ្ងាស ស្បែកនៅចុងភ្នែក ស្បែកនៅជុំវិញប្រឡង់ភ្នែក ស្បែកច្រមុះ ស្បែកនៅក្រោមច្រមុះ ស្បែកនៅក្រោមមាត់និងជុំវិញចង្កា ហើយចុះមកស្បែកនៅជុំវិញក … ។

70% ស្បែកឆាប់ចាស់ប្រែប្រួល គឺបណ្ដាលពីថ្ងៃ នេះហើយព្រះអាទិត្យ គឺលោកមិនអត់អោនដល់សត្វលោករស់នៅក្មេងខ្ចីរហូតទេ ។ ពន្លឺថ្ងៃជួយឆ្អឹងឆ្អែងរូបកាយឲ្យធំធាត់ និងជួយសត្វលោកមួយចំនួនធំរស់នៅបានស្រួលនៅពេលថ្ងៃជាជាងពេលយប់ងងឹត តែប្រយត្ន័វ៉ើយ! ពន្លឺថ្ងៃភ្លឺច្បាស់មែន ជាសត្រូវលេខមួយនៃស្បែកនៅក្មេងខ្ចី

កាំរស្មី UV ថ្ងៃចាំងមក ធ្វើឲ្យខូចខាតដល់កោសិកា ស្បែកមិនអាចទប់ទល់បាន បណ្ដាលឲ្យស្បែកឆាប់ប្រែប្រួល ។ តាមពិតស្បែកយើង អាចទប់ទល់និងពន្លឺថ្ងៃបាន នៅពេលថ្ងៃចាំងមក ស្បែកប្រែសម្បុរអាប់ គឺខ្មៅបន្ទិចម្ដងៗ ។ តែស្បែកមិនអាចទប់ទល់ការពារនឹងបន្លឺថ្ងៃរហូតបានជាដាច់ខាត ។

មនុស្សនិងថ្ងៃ កាលពីជំនាន់មុន គឺមុនការទទួលឆ្លងរបៀបរស់នៅតាមពួក European នៅស្រុកខ្មែរ  នៅតាមផ្សារ ក៍ដូចនៅតាមស្រែ ចេញទៅណាមកណាគេបាំងឆត្រ័ ទួលក្រម៉ា ពាក់មួក ហើយសួនច្បារម្លប់ឈើជាកន្លែងជ្រកសំរាកត្រជាក់ត្រជុំស្រួល ។ ឥឡូវនេះស្រុកយើងយកតាមគេប្រើជ្រល់ហួសពេក សូម្បីតែរកឈើមួយដើមជ្រកម្លប់ដូចយ៉ាប់បន្ទិច ។

ចៀសវាងថ្ងៃក្ដៅចាំង មកលើស្បែកញឹកញាប់ពេក ។
នៅស្រុកខ្មែរ បើអាចចៀសវាងបាន កុំចេញហាលថ្ងៃពីម៉ោង 11 ដល់ម៉ោង 3 រសៀល ។
ត្រូវបាំងឆត្រ័ ពាក់មួក ទួលក្រម៉ា ដើម្បីការពារថ្ងៃចាំង ។
បើធ្វើការនៅក្រៅ ត្រូវឈប់សំរាកនៅក្រោមម្លប់ ឲ្យបានគួរសម ។

ញ៉ាំទឹកធម្នជាតិសុទ្ធឲ្យបានញឹកញាប់ ។
ស្បែកត្រូវលាងសំអាត បាន មួយដង ទៅពីរដងក្នុង មួយថ្ងៃ ។
កុំដុសខាត់ស្បែកជ្រល់ពេក ត្រូវប្រើវត្ថុមានជាតិទន់ ។
លាងមុខ ឫខ្លួន ជាមួយទឹកធម្មជាតិសុទ្ធស្អាត ហើយដាក់ស្បែកឲ្យសំរាក ឲ្យបានញឹកញាប់ ដោយកុំប្រើថ្នាំអីលាប ។

ការប្រើថ្នាំលាបស្បែក ជាការចាំបាច់ណាស់ តែត្រូវចេះពិនិត្យពីគ្រឿងជាតិដែលផ្សំថ្នាំឡើង ។ ថ្នាំពីជាតិគីមីអាចប៉ះពាល់ដល់សុខភាព ។
ប្រើគ្រឿងថ្នាំខ្លះ បណ្ដាលខូចខាតចំពោះសុខភាពទៅថ្ងៃមុខ ។ ថ្នាំកែលំអខ្លះ អាចធ្វើឲ្យប្រុសឥតកូន ឬស្រីឥតកូនដែរ ។
ចំពោះអ្នកដែលធ្លាប់បាន វះកែលំអស្បែក ចាក់ Botox  ត្រូវចៀសវាងជាដាច់ខាតពន្លឺថ្ងៃចាំង អាចខូតខាតដល់សុខភាព ។

ការឈប់សំរាក ដំណេកឲ្យបានគ្រប់គ្រាន់ អាចជួយជួយស្បែកឲ្យបានសុខស្រួល ។
ចំណីអាហារ ជារឿងពិសេសមួយសំរាប់ថែស្បែក ឲ្យបានសុខស្រួល ។
កុំញ៉ាំប្រៃពេក ខ្លាញ់ពេក ផ្អែមពេក ។

ការហាត់ប្រាណ…

View original post 19 more words

Advertisements

Level Reply

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s