Lao pride


Hello! Bo
ther

ស្រែ​ខ្មុក

វា​ពិត​ជា​មោទនភាព​ណាស់​សម្រាប់​ប្រទេស​តូច​ៗ​ដូច​ជា​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​លាវ ដែល​មាន​អាកាស​ចរណ៍​ជាតិ​របស់​ខ្លួន គឺ​អាកាសចរណ៍​លាវ (លាវ៖​​ ການບິນລາວ) ដែល​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

អាកាសចរណ៍​លាវ គឺ​ជា​អាកាសចរណ៍ជាតិ​របស់​ប្រទេស​លាវ មាន​ការ​ហោះ​ហើរ​ភាគ​ច្រើន​តែ​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ ហើយ​ដែល​ជើង​ហោះ​ហើរ​ឆ្ងាយ​បំផុត​របស់​ក្រុមហ៊ុន​នេះ គឺ​ត្រឹម​តែ​ប្រទេស​សិង្ហបុរី​ប៉ុណ្ណោះ ដែល​បាន​បើក​ហោះ​ហើរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ដោយ​សារ​សេដ្ឋកិច្ច​រីក​ចម្រើន ព្រម​អ្នក​វិនិយោគ​ប្រទេស​កូរ៉េ បាន​ចូល​មក​រក​ស៊ី​ច្រើន​ឡើង​ៗ​នៅ​ប្រទេស​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​លាវ ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ហោះ​ហើរ​ផ្ទាល់​ទៅ​កាន់​ទីក្រុង​សេអូល ប្រទេស​កូរ៉េ កាល​ពី​ថ្ងៃ​០៥ កក្កដា ២០១២ កន្លង​ទៅ​នេះ។ ការ​ហោះ​ហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​លាវ​ ដែល​ហោះ​ទៅ​កាន់​ប្រទេស​កូរ៉េ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​លាវ ក៏​ដូច​ជា​មោទនភាព​នៃ​ប្រជាជាតិ​លាវ​ទាំង​មូល។

ការ​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​នេះ គឺក្នុង​រវាង​ការ​ដឹក​នាយករដ្ឋមន្ត្រី​លាវ ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​កូរ៉េ តាម​រយៈ​យន្តហោះ អ៊ែរ​បើស A-320 ដែល​បច្ចុប្បន្ន​នេះ​មាន​ពីរ​គ្រឿង​សម្រាប់​អាកាសចរណ៍​ជាតិ​លាវ។

រយៈ​ពេល​ថ្មី​ៗ​នេះ អាកាសចរណ៍​ជាតិ​លាវ បាន​បញ្ជា​ទិញ​យន្តហោះ​អ៊ែរ​បើស A-320 ចំនួន​៤​គ្រឿង ហើយ​ដែល​២​គ្រឿង​ទៀត នឹង​ប្រគល់​មក​ឲ្យ​លាវ នៅ​ចុង​ឆ្នាំ​នេះ។ សម្រាប់​ជើង​ហោះ​ហើរ​វៀងច័ន្ទន៍ សេអ៊ូល តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​លាវ នេះ នឹង​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​ទៀង​ទាត់​នៅ​ដើម​ឆ្នាំ​២០១៣ ខាង​មុខ​នេះ៕


ការ​សម្ពោធ​ជើង​ហោះ​ហើរ​ត្រង់ ជា​ប្រវត្តិសាស្ត្រ របស់​អាកាសចរណ៍​លាវ ពី​វៀងច័ន្ទន៍​ទៅ​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ

View original post

Advertisements

Level Reply

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s